Blogger Tricks
Browse »Home » » បន្ទាប់ពី​ល្បី ករុណា ពេជ្រ បាន​បាក់មុខ​យ៉ាងខ្លាំង​

បន្ទាប់ពី​ល្បី ករុណា ពេជ្រ បាន​បាក់មុខ​យ៉ាងខ្លាំង​


 លោក​ករុណា ពេជ្រ ត្រូវបាន​ប្រិ​យ​មិ​ត្ដ ដែល​បាន​ទស្សនា​វីដេអូ​ឃ្លី​ប​នេះ បញ្ចេញមតិ​រិះគន់ (​រូប​ថ​តៈ​សាវ​រក្ស​) 
 ភ្នំពេញ:កាលពីពេល​ថ្មីៗ​នេះ អ្នកប្រើប្រាស់​អ៊ិន​ធើ​ណេ​ត​ជាច្រើន បាន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយពី​វី​ឌី​អូ​ឃ្លី​ប​របស់លោក ករុណា ពេជ្រ ដែល​បាន​ច្រៀង​នៅក្នុង​កម្មវិធី “​តន្ដ្រី​ថ្ងៃអាទិត្យ​” របស់​ស្ថានីយទូរទស្សន៍ CTN ត្រូវបាន​បង្ហោះ​នៅលើ​បណ្ដាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​បញ្ហា ច្រៀង​ដោយ​ចាក់​ស៊ី​ឌី ហើយ​ធ្វើ​ត្រាប់ តាមតែ​ឌី​ស​នោះ​ត្រូវបាន​គាំង​ជាប់​។

​    ​កាលពីមុន​បុណ្យចូលឆ្នាំ​ខ្មែរ  តារាចម្រៀង​រូបនេះ ត្រូវបាន​ទស្សនិកជន​គាំទ្រ​បទ “​កំលោះ​បុកល្ហុង​” និង “​រូប​អូន​ឈ្មោះ​ខ្ញុង​” ។ តែ​មកដល់ ពេល នេះ បើ​មើល​តាមរយៈ​វី​ឌី​អូ​ឃ្លី​ប បង្ហាញ ឱ្យឃើញថា ក្នុងពេលដែល​លោក ករុណា ពេជ្រ កំពុងតែ​ច្រៀង​សុខៗ នោះ ស្រាប់​តែមាន​បញ្ហា​បច្ចេកទេស កើតឡើង នាំឱ្យ​ប្រិ​យ​មិ​ត្ដ​ដែល​បាន ទស្សនា​វី​ឌី​អូ​ឃ្លី​ប​នេះ​រួច​បាន​បញ្ចេញមតិ រិះគន់​ជាច្រើន​យ៉ាង​ចាស់ដៃ ។

      ​បើតាម​រូបភាព​វីដេអូ​ឃ្លី​ប​នេះ គឺ​បង្ហាញ​ពី ករុណា ពេជ្រ ឡើង​ច្រៀង លើ​ឆាក​តន្ដ្រី​ទូរទស្សន៍ ជទ​ណ ដោយ ច្រៀង​បទ “​ស្មារតី​យុវជន​” ។ តាម​ប្រភព ព័ត៌មាន​បង្ហាញថា ករុណា ពេជ្រ ច្រៀង​បទ​ស្មារតី​យុវជន លើ​ឆាក​តន្ដ្រី​ចំពោះមុខ អ្នកទស្សនា​រាប់រយ​នាក់ និង​ចំពោះមុខ ទូរទស្សនិកជន​រាប់ម៉ឺន​នៅតាម គេហដ្ឋាន​នោះ គឺ​ករុណា​ពេជ្រ គ្រាន់តែ ហើបមាត់​ម្ហ​បៗ​ធ្វើ​ត្រាប់​តាម​ប៉ុណ្ណោះ មិនបាន​បញ្ចេញ​សំឡេង​សំនៀង​អ្វី​ទេ​? លុះ​ពេល​ជាប់​ឌី​ស ស្រាប់តែ​មាត់​នៅ តែ​ម្ហ​បៗ​ជាមួយ​កាយវិការ ប៉ុន្ដែ​អត់​ឮ សំឡេង​អ្វី​ទាំងអស់ ក្រៅតែពី​ឮ​សំឡេង ទាក់​ឌី​ស ដូច្នេះ​ទើប​គេ​ដឹងថា លោក​មិន បាន​ច្រៀង​ដោយ​សមត្ថភាព​ផ្ទាល់ខ្លួន នោះទេ​... នេះ​គឺជា​រឿង​អាម៉ាស់​មួយ ។​

​     ​ទោះជា​យ៉ាងណា លោក ករុណា ពេជ្រ ដែលជា​ម្ចាស់ បទ “​កំលោះ​បុកល្ហុង​” ក៏បាន​ធ្វើការ​បក ស្រាយ​ចំពោះ​បញ្ហា​រអាក់រអួល​លើ បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា “​ខ្ញុំ​សូម​អភ័យទោស​អ្នក​ទាំងអស់គ្នា ខ្ញុំ​ចាក់​ស៊ី​ឌី ព្រោះ​បទ​នេះ​ជា​បទ​ថ្មី ។ ខ្ញុំ​ចាក់​ស៊ី​ឌី​នេះ ព្រោះតែ​ទើប​ធ្វើការ ផ្សព្វផ្សាយ​លើកដំបូង ប៉ុន្ដែ​ពេលដែល បទ​ខ្ញុំ​ល្បី ខ្ញុំ​នឹង​ខំ​ច្រៀង​ដោយ​មិន​ចាក់ ឌី​ស​ទៀត​ទេ ។ ខ្ញុំ​សង្ឃឹមថា អ្នក​ទាំង អស់​គ្នា​នឹង​យល់​អំពីខ្ញុំ ”​។​

      ​អ្នក​ដែល​បានឃើញ ក៏បាន​ធ្វើ ការ​រិះគន់ថា “​ពេល​ខ្ញុំ​ទៅ​មើល​ការ សម្ដែង​នៅលើ​ឆាក ព្រោះ​ចង់ឃើញ របស់​ពិត បើ​ក្លែងក្លាយ​ដដែល​ទេ សុខ ចិ​ត្ដ​ស្ដាប់​នៅផ្ទះ​កុំ​ធ្វើ​អ៊‌ីចឹង​ថ្ងៃក្រោយ​នាំ ខ្មាស​គេ ។ បើ​មនុស្ស​មាន​សមត្ថភាព​គេ សរសេរ​ជា​ភាសា​ខ្មែរ​ហើយ មិនចាំបាច់ សរសេរ​ជា​ភាសា​អង់គ្លេស​ទេ ។ ហើយ មាន​អ្នកគាំទ្រ​មួយចំនួន​ឱ្យ​លោក​ករុណា ពេជ្រ ចេញមុខ​បក ឱ្យបាន​ច្បាស់​ជាង​នេះ ព្រោះ​ពួកគេ​ជា​អ្នកគាំទ្រ ”៕

ប្រភពៈ រស្មីកម្ពុជា
Twitter Delicious Facebook Digg Stumbleupon Favorites More

Post a Comment

 
Kerangka Template by creating website » Template modify by panjz online