Blogger Tricks
Browse »Home » » ក្រពើ​ទឹកប្រៃ​ត្របាក់​ក្បាលជ្រូក​ធំៗ​ទាំងមូល​ ​

ក្រពើ​ទឹកប្រៃ​ត្របាក់​ក្បាលជ្រូក​ធំៗ​ទាំងមូល​ ​


ដោយមាន​ប្រវែង​៤,៨៨​ម៉ែត្រ​ក្រពើ​នេះ​ត្រូវការ​អាហារ​ច្រើន ដើម្បី​ចម្អែត​ក្រពះ​របស់​វា​ពេលដែល វា​ស្រេកឃ្លាន​។ ប៉ុន្ដែ​រូបភាព​គួរឱ្យ​ភ្ញាក់​នេះ បង្ហាញថា សូម្បី​ក្បាលជ្រូក​ធំៗ ទាំងមូល​ក៏​មិន​ច្រើនពេក​ដែរ​សម្រាប់ បំពេញ​ក្រពះ​ក្រពើ​ដ៏​ធំ​នេះ​។​

​     ​អត្ថបទ​មួយ​ចុះផ្សាយ​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៣​នេះ​ឱ្យដឹងថា ក្រពើ​ទឹកប្រៃ​ដែល​ឈ្មោះថា Too Long (​វែង​ណាស់​) នេះ ត្រូវគេ​ថត​ផ្ដិត​យក​រូបភាព​បាន អំឡុង​ម៉ោង​គេ​ឱ្យ​ចំណី​វា​នៅ​ឧទ្យាន​ក្រពើ មួយកន្លែង​នៅ ប៉ា​សាយ ស៊ី​ធី (Pasay City) រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន​។​ក្រពើ​ដែល​ស្រេកឃ្លាន​នេះ​បាន ស៊ី​ក្បាលជ្រូក​ដ៏​ធំ​នេះ​។ អាហារ​សាច់​កម្រ​ច្រើន​បែបនេះ ណាស់​សម្រាប់​ឱ្យ​ក្រពើ​ទឹកប្រៃ​ស៊ី ប៉ុន្ដែ​គេ​ល្បី​ថា​ប្រ​ពើ ប្រភេទ​នេះ​ស៊ី​អ្វី​ជុំវិញខ្លួន​វា​មិន​រើសមុខ​។​

        ​ក្រពើ​ទឹកប្រៃ​ប្រភេទ​នេះ  ស៊ី​អ្វី​គ្រប់យ៉ាង​ចាប់ពី​ក្របីព្រៃ ស្វា ជ្រូកព្រៃ និង​សូម្បី​ត្រី​ឆ្លាម​។ ក្រពើ​ដែល មាន​ប្រភព​ដើមកំណើត​នៅ​តំបន់​ទឹកប្រៃ​នៃ​ប្រទេស​ឥណ្ឌា ភាគ​ខាងកើត អាស៊ីអាគ្នេយ៍ និង ប្រទេស​អូស្ដ្រាលី ភាគ​ខាងជើង​នេះ ត្រូវបាន​មនុស្ស​មួយចំនួន​លើកឡើងថា ទំនងជា​សត្វ​ដែល​ចូល​ចិ​ត្ដ​ស៊ី មនុស្ស​បំផុត ៕

ប្រភពៈ រស្មីកម្ពុជា
Twitter Delicious Facebook Digg Stumbleupon Favorites More

Post a Comment

 
Kerangka Template by creating website » Template modify by panjz online