Blogger Tricks
Browse »Home » » បុរស​វ័យក្មេង​ម្នាក់​មានការ​ងារ​ដល់​ទៅ​៣៣​នៅ​ប្រទេស​៣៣ ​

បុរស​វ័យក្មេង​ម្នាក់​មានការ​ងារ​ដល់​ទៅ​៣៣​នៅ​ប្រទេស​៣៣ ​


 ​វិស្វករ​វ័យក្មេង​ម្នាក់​បាន​ទុក​ពាណិជ្ជកម្ម​របស់ខ្លួន​ចោល​មួយ​ឡែក ហើយ​ងាក​មក​ធ្វើដំណើរ ទូទាំង​អឺរ៉ុប ដើម្បី​សិក្សា​ស្វែងយល់​ពី​ការងារ​ចំនួន​៣៣​បន្ថែមទៀត ។​

​    ​លោក ហ្ស​ង់ ឡា​ច​ន័​រ (Jan Lachner) អាយុ​២៥​ឆ្នាំ បាន​ទៅដល់​ប្រទេស​អង់គ្លេស​នៅ​សបា្ដហ៍ នេះ ដើម្បី​ធ្វើ​ការងារ​ជា​អ្នក​មុជទឹក​លាង​សម្អាត ជល​វប្បដ្ឋាន​សម្រាប់​ដំណើរ​ឈប់​សំចត​លើក​ទី​៣១​នៃ​ដំណើរ កម្សាន្ដ​របស់ខ្លួន ។​

​    ​លោក ឡា​ច​ន័​រ ដែល​បានចាប់ផ្ដើម​គម្រោង​សាកល្បង​ការងារ​របស់ខ្លួន​កាលពី​១៨​ខែ​មុន​ធ្វើជា​ អ្នក នេសាទ​នៅ​ប្រទេស​ម៉ា​ល់តា បាន​និយាយថា “​ខ្ញុំ​បាន​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​”​។​

​    ​គាត់​នឹង​ចំណាយពេល​មួយ​សបា្ដហ៍​ធ្វើការ​នៅ​មជ្ឈមណ្ឌល​ជីវិត​សត្វ​សមុទ្រ (Sea Life Centre) នៅ​ទីក្រុង​ឆ្នេរ ហ្គ្រេ​ត យ៉ា​ម៉ៅ (Great Yarmouth) តំបន់ ណស​ហ្វូ​ល (Norfolk) ប្រទេស​អង់គ្លេស ជា​អ្នក​សម្អាត​ជល​ប្ប​ដ្ឋា​ន​ដ៏​ធំ​ដែល​ផ្ទុក ទៅដោយ​ត្រី​ឆ្លាម អណ្ដើក​និង​ក្ដាម ។​

​    ​វិស្វករ​អាកាសចរណ៍​វិទ្យា ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​មកពី ក្រុងប៉ារីស ប្រទេស​បារាំង រូបនេះ បាន​ចំណាយ​ប្រាក់​ប្រមាណ​១៥.០០០ ដុល្លារ លើ​គម្រោង​សាកល្បង​ការងារ​នៅ​អឺរ៉ុប Euro Jobs​របស់គាត់ រហូតមកទល់​ពេលនេះ ដោយ​ធ្វើ​ការមិន​យកប្រាក់​កម្រៃ​អ្វី​ទាំងអស់ ។​

    ហើយ​ខាងក្រោម​នេះ​ជាការ​ងារ​ដែល​គាត់​ធ្វើ​នៅ​ប្រទេស​ចំនួន​៣៣ :
​    ​១ អ្នកនេសាទ​នៅ​ប្រទេស ម៉ា​លតា ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១១
​    ​២ មន្ដ្រី​ទេសចរណ៍​នៅ​ប្រទេស ស៊ី​ប ខែធ្នូ ២០១១
​    ​៣ គ្រូបង្រៀន​រាំ​ចង្វាក់​ផ្លា​មឹន កូ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ខែធ្នូ​២០១១
​    ​៤ អ្នកបម្រើ​ភេសជ្ជៈ​ក្នុង​បារ​នៅ ប្រទេស​អៀរ​ឡង់ ខែធ្នូ​២០១១
​    ​៥ ភ្នាក់ងារ​អ​ចនទ្រ​ព្យ​នៅ ប្រទេស​លុច​សំបួ ខែមករា​ឆ្នាំ​២០១២
​    ​៦ អ្នក​ផលិត​ឧបករណ៍​ត្រែ​ផ្លុំ​រាង ស្នែង​សត្វ​នៅ​ស្វី​ស ខែមករា​ដល់​ខែ  កុម្ភៈ​២០១២
​    ​៧ អ្នក​ដុត​នំ​និង​លក់​នំ​នៅ ប្រទេស​លិច​តិច​ស្ដា​ន ខែកុម្ភៈ​២០១២
​    ​៨ បុគ្គលិក​រៀបចំ​ពិធីបុណ្យ​នៅ ប្រទេស​ស្លូ​វេ​នី ខែកុម្ភៈ​២០១២
​    ​៩ អ្នក​បុរាណវត្ថុវិទ្យា ខែកុម្ភៈ ដល់​ខែមីនា​២០១២​នៅ​ប្រទេស​ក្រិ​ក​
​    ​១០ អ្នក​ជ្រើសរើស​បុគ្គលិក​ខែ មីនាឆ្នាំ​២០១២​នៅ​ប្រទេស​ប៊ុលហ្គារី​
​    ​១១​នាយក​ប្រតិ​ប​ត្ដិ​ផ្នែក​ទីផ្សារ ខែមីនា​២០១២​នៅ​ប្រទេស​អូទ្រីស​
​    ​១២ អ្នក​បិទស្រា ខែមីនា​២០១២ នៅ​សាធារណរដ្ឋ​ឆែក​
​    ​១៣ ជំនួយការ​ផ្នែក​អភិវឌ្ឍន៍ ពាណិជ្ជកម្ម​ខែមេសា​២០១២​នៅ ប្រទេស​ស្លួ​វ៉ា​គី​
​    ​១៤ បុគ្គលិក​ផ្នែក​ស្ប៉ា​ខែមេសា ២០១២ នៅ​ប្រទេស​ហុង​គ្រី​
​    ​១៥ កសិករ ខែមេសា​២០១២ នៅ​ប្រទេស​រ៉ូ​ម៉ា​នី​
​    ​១៦ គ្រូបង្រៀន​ខែមេសា ២០១២ នៅ​ប្រទេស​ក្រូ​អាត​
​    ​១៧ បុគ្គលិក​នៅ​សណ្ឋាគារ​ខែ ឧសភា​២០១២​នៅ​ប្រទេស​ប៉ូឡូញ​
​    ​១៨ បុគ្គលិក​នៅ​សភា​សហភាព អឺរ៉ុប​ខែ ឧសភា​២០១២​នៅ​ប្រទេស បារាំង​
​    ​១៩​ជាងទង​(​ជាង​ធ្វើ​គ្រឿង អលង្ការ​) ខែមិថុនា​២០១២​នៅ​ប្រទេស លី​ទុយ​អា​នី​
​    ​២០ បុគ្គលិក​ស្ម័គ្រចិត្ដ​នៅ អង្គការក្រៅរដ្ឋាភិបាល​មួយខែ​មិថុនា ២០១២​នៅ​ប្រទេស​ឡេ​តូ​នី​
​    ​២១ អ្នក​ថែ​សួន​ខែមិថុនា ២០១២​នៅ​ប្រទេស​អេ​ស្ដូ​នី​
​    ​២២ តម្រួតការពារ​តំបន់​ឧ​ស្យា​ន សត្វព្រៃ​នៅ​ខែកក្កដា​២០១២​នៅ ប្រទេស​ហ្វាំ​ង​ឡង់​
​    ​២៣ អ្នក​រចនា​ម៉ូត​ផ្ទៃ​ខាងក្នុង អគារ​ខែកក្កដា​២០១២ នៅ​ប្រទេស ស៊ុយអែត​
​    ​២៤  អ្នកពិនិត្យ​កង្ហារ​អគ្គិសនី​ខែ កក្កដា​២០១២ នៅ​ប្រទេស​ដា​ណឺ​ម៉ាក​
​    ​២៥  បុគ្គលិក​រោងចក្រ​ដាំ​ផ្កា​ខែ សីហា​២០១២​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​
​    ​២៦  ជំនួយការ​អ្នក​ថតរូប ខែ សីហា​២០១២​នៅ​ប្រទេស​អ៊ី​ស្លង់
​    ​២៧ បុគ្គលិក​ផ្នែក​ថែទាំ​ខែកញ្ញា ២០១២​នៅ​ប្រទេស​អាល្លឺម៉ង់​
​    ​២៨ ជាង​ម៉ាស៊ីន ខែកញ្ញា ២០១២​នៅ​ប្រទេស​ន័​រ​វែ​ស​
​    ​២៩ មេ​ចុងភៅ​ខែកញ្ញា​២០១២ នៅ​ប្រទេស​ម៉ូ​ណា​កូ​
​    ​៣០ អ្នក​អត្ថាធិប្បាយ​តាម​វិទ្យុ ខែតុលា​២០១២​នៅ​ប្រទេស​បែលហ្ស៊ិក​
​    ​៣១ បុគ្គលិក​នៅ​មជ្ឈមណ្ឌល​សត្វ​សមុទ្រ Sea Life Centre ខែមេសា ២០១៣ នៅ​ប្រទេស អង់គ្លេស​
​    ​៣២ បុគ្គលិក​ផ្នែក​ឧស្សាហកម្ម ផលិត​ឆ្នុកដប​នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​
​    ​៣៣ នៅ​អ៊ីតាលី​មិនទាន់​សម្រេច ចិ​ត្ដ​ធ្វើ​ការងារ​អ្វី​នៅឡើយ ៕

ប្រភពៈ រស្មីកម្ពុជា
Twitter Delicious Facebook Digg Stumbleupon Favorites More

Post a Comment

 
Kerangka Template by creating website » Template modify by panjz online