Blogger Tricks
Browse »Home » » ពលករ​ខ្មែរ​ចំណាកស្រុក​នៅ​តែ​សម្រុកចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​

ពលករ​ខ្មែរ​ចំណាកស្រុក​នៅ​តែ​សម្រុកចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​


​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ដ​ធ្វើ​ចំណាកស្រុក​ សម្រុកចូល​ទៅ​រក​ការ​ងារ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ​ តាម​ច្រករបៀង​នៃ​ខេត្ដ​បន្ទាយ​មាន​ជ័យ​ ជា​ខេត្ដ​មាន​ព្រំប្រទល់​ជាប់​នឹង ​ប្រទេស​ថៃ​ជា​ហូរហែ​រៀង​រាល់​ថ្ងៃ​ ។​

​ចលនា​នៃ​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជា​ពលករ​ខ្មែរ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ ទោះបី​ឋិត​ក្នុង​សភាព​ប្រថុយប្រថាន​ឬ​ហានិភ័យ​ផ្សេងៗ​ទៀត​ក៏​ដោយ​ ក៏​ចលនា​នេះ​នៅ​តែ​កើត​មាន​ឥត​ដាច់​ មិន​ខ្វល់​នឹង​ការ​ប្រកាស​អំពាវ​នាវ​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អភិបាល​ខេត្ដបន្ទាយមានជ័យ​ ដែល​សុំ​មិន​ឱ្យ​មាន​ចំណាកស្រុក​នោះ​ឡើយ​ ។​
​ពលករ​ខ្មែរ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ភាគច្រើន​ បាន​និយាយ​ឱ្យ​ដឹង​ថា​ ទោះបី​មាន​ភាព​ប្រថុយប្រថាន​ក្ដី​ ក៏​ពួក​គាត់​សុខចិត្ដ​ចំណាយ​លុយ​វគ្គ​ដំបូង​ឱ្យ​ក្រុម​មេខ្យល់​នាំ​តាម​ច្រករបៀង​ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដែរ​ ព្រោះ​បាន​ចំណូល​គ្រាន់បើ​ ជាង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កំណើត​ ដែល​មាន​ប្រាក់​ឈ្នួល​ទាប​ផង​ បក្ខពួក​និយម​ផង​ និង​លក្ខខណ្ឌ​ការងារ​ យ៉ាប់យ៉ឺន​ផង​ ។​ ពលករ​ខ្លះ​ទៀត​និយាយ​ថា​ គាត់​ក៏​មិន​ចង់​ធ្វើ​ចំណាកស្រុក​ខ្មែរ​ តែ​ថ្នាក់ដឹកនាំ​និង​អាជ្ញាធរ​កម្ពុជា​ចេះ​តែត្រឹម​ប្រ​ កាស​អំពាវនាវ​ ប៉ុន្ដែ​មិន​បាន​ជួយ​អ្វី​ជាក់ស្ដែង​ ដើម្បី​ទ្រទ្រង់​ដល់​ជីវ​ភាព​របស់​ក្រុម​គ្រួសារ​គាត់​ទេ​ ក្រៅ​តែ​ពី​ខ្លួន​ទីពឹង​ខ្លួនឯង​ ។​ ​
ការណ៍​ដែល​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​ចូល​តាម​ច្រករបៀង​ តាម​ការ​ដឹកនាំ​របស់​ក្រុម​មេខ្យល់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​នោះ​ ត្រូវ​បាន​ពលករ​ខ្មែរ​ចំណាកស្រុក​បញ្ជាក់​ថា​ បើ​មាន​លិខិត​ស្នាម​ពី​ខ្មែរ​ក៏​ទៅ​ដល់​ដី​ថៃ​ ត្រូវ​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ​ដដែល​ជា​ដដែល​ ហើយ​ធ្វើ​ឯកសារ​នៅ​ស្រុក​ខ្មែរ​ត្រូវ​ចំណាយ​លុយ​មួយ​ថ្នាក់​ទៀត​ ។​ ដូច្នេះ​ ពួក​គាត់​សុខចិត្ដ​ចំណាយ​លុយ​ជាមួយ​សមត្ថកិច្ច​ថៃ​តែ​មួយ​ថ្នាក់​ជា​ការ​ល្អ​ជាង​ចំណាយ​លុយ​ចំនួន​២​ថ្នាក់​ ទាំង​នៅ​ខ្មែរ​ទាំង​នៅ​ថៃ​ ។​
​ភ្ញៀវ​ទេសចរ​ដែល​ចេញចូល​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ បាន​នាំ​គ្នា​លាន់មាត់​ថា​ ដូច​ជា​ពិបាក​ភ្នែក​មើល​ដែរ​ ពេល​ឃើញ​ កម្មករ​អូស​រទេះ​ប្រើ​កម្លាំង​អូស​ទាញ​ដឹក​ទំនិញ​ពី​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​រៀងរាល់ថ្ងៃ​យ៉ាង​ប្រសេចប្រសាច​ និង​ឃើញ​ក្រុម​ពលករ​ខ្មែរ​នាំ​គ្នា​ធ្វើ​ដំណើរ​ ខ្លះ​ពកូន​ ខ្លះ​លី​ យួរ​ ស្ពាយ​ អីវ៉ាន់​តាម​ច្រករបៀង​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​បន្ដកន្ទុយ​គ្នា​ដូច​សត្វ​កណ្ដៀរ​ ។​
​មជ្ឈដ្ឋាន​អ្នកវិភាគ​វិស័យ​ការ​ងារ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា​មាន​ស្ថានភាព​ខុស​គ្នា​ ឬ​អន់​ខ្សោយ​ជាង​ បើ​ធៀប​ទៅ​នឹង​ប្រទេស​ថៃ​ ទើប​មាន​ពលករ​ខ្មែរ​ស្ម័គ្រចិត្ដ​ប្រថុយ​ប្រថាន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ទប់​មិន​ឈ្នះ​ ។​ ម្យ៉ាងទៀត​ អាជ្ញាធរ​យាមកាម​នៅ​តាម​ច្រក​របៀង​ក៏​ទទួល​បាន​ផលប្រយោជន៍​ ពី​ក្រុម​មេខ្យល់​ដែល​នាំ​ពលករ​ខ្មែរ​ ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ជា​ប្រចាំ​ ៕

​ IMG_2326
សកម្មភាពចរាចរណ៍ពលករខ្មែរចំណាកស្រុកទៅការងារធ្វើនៅប្រទេសថៃតាមច្រករបៀងខុសច្បាប់
DSCF1451 DSCF1496
ទិដ្ឋភាពពលករខ្មែរចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃកកស្ទះពេលអាជ្ញាធរថៃបិទច្រកមួយចំនួន
ប្រភពៈ ដើមត្នោត
Twitter Delicious Facebook Digg Stumbleupon Favorites More

Post a Comment

 
Kerangka Template by creating website » Template modify by panjz online