នៅក្នុងសេចក្តី ប្រកាសព័ត៌មាន ដែលចេញដោយ អង្គការខាងលើបាន ឲ្យដឹងថា គ្រប់បណ្តាញពាក់ព័ន្ធ នៅលើភពផែនដី នឹងទទួលបានព័ត៌ មានយ៉ាងរហ័ស និងប្រសើរបំផុត ព្រោះថាផ្កាយរណប ទាំងនេះមានមុខងារ ជួយដល់ការបញ្ជូន ព័ត៌មានបានទាន់ ពេលវេលា សម្រាប់ប្រព័ន្ធ ទូរស័ព្ទដ៏ទំនើបៗ នាពេលបច្ចុប្បន្ននេះ ។
អង្គការណាហ្សា បានបញ្ជាក់ថា បើទោះបីជាការបង្ហោះ ទទួលបានជោគជ័យក៏ដោយ តែក្រុមការងារ បច្ចេកទេសនៅតាមដាន និងត្រួតពិនិត្យអំពី សកម្មភាពនៃការបញ្ជូន ព័ត៌មានមកកាន់ មជ្ឈមណ្ឌលរបស់យើង ក្នុងអំឡុងពេល ២ថ្ងៃដែរ ដើម្បីឲ្យប្រាកដថា ផ្កាយរណប ទាំងនោះពិតជា គ្មានដំណើរការរអាក់រអួល នៅផ្នែកណាមួយឡើយ ។
លោក Michael Gazarik ប្រធានសមាគម ទទួលបន្ទុកកិច្ចការ ផ្កាយរណបប្រចាំ នៅវ៉ាស៊ីនតោន បានគូសបញ្ជាក់ថា " តាមរយៈផ្កាយរណប ទាំងនេះ នឹងផ្តល់មកវិញ នូវការបញ្ជូនព័ត៌មាន មកកាន់ទូរស័ព្ទ ស្មាតហ្វូនបានយ៉ាងប្រសើរ និងជាផ្នែកមួយបង្កើន ការរីកចម្រើនដល់ វិទ្យាសាស្ត្រទំនើប លើប្រព័ន្ធទូរគមនាគមន៍ ទៀតផង" ៕
ប្រភពៈ LookingToday
Post a Comment