Blogger Tricks
Browse »Home » » ទេសចរណ៍នៅតំបន់ ទឹកធ្លាក់ Khuong Si ក្នុងខេត្ត Luong Prabang ប្រទេសឡាវ

ទេសចរណ៍នៅតំបន់ ទឹកធ្លាក់ Khuong Si ក្នុងខេត្ត Luong Prabang ប្រទេសឡាវ

ឡាវ : ការធ្វើដំណើរទៅ ទស្សនានៅតំបន់ទឹកធ្លាក់ Khuong Si ដែលស្ថិតនៅក្នុងខេត្ត Luong Prabang ប្រទេសឡាវ យើងអាចផ្តិតយកនូវ រូបភាពដ៏ស្រស់បំព្រងនៃសត្វស្លាប និងទឹកធ្លាក់ពីធម្មជាតិ ដែលអាចឲ្យយើង អាចស្រូបយកខ្យល់អាកាស បរិសុទ្ធបានយ៉ាងល្អ។ ទិដ្ឋភាពដ៏ល្អប្រណីត នៃព្រៃប្រឹក្សាពណ៌បៃតង ហ៊ុំព័ទ្ធខ្សែទឹកហូរ អាចឲ្យអ្នកទេសចរទស្សនា និងចុះងូតទឹកយ៉ាងត្រជាក់។ នៅទីនោះ យើងអាចសម្រាកលំហែកាយ និងបរិភោគនូវអាហារដ៏ឆ្ងាញ់ពិសា ដែលអ្នកភូមិបានដាក់លក់ផងដែរ។
បើគិតពីរយៈពេលនៃការធ្វើដំណើរ ពី Luong Prabang ទៅកាន់ទឹកធ្លាក់ Khuong Si គឺចំណាយពេលប្រហែល ១ម៉ោង ដោយការជិះរថយន្ត លើចំងាយផ្លូវ ៣០km ។ នៅតាមផ្លូវទៅកាន់តំបន់ទឹកធ្លាក់នេះ យើងក៏អាចចូលទស្សនា បាននូវភូមិជនជាតិឡាវ ដែលបានផលិតនូវវត្ថុប្រពៃណីជាច្រើន ក្នុងតំបន់របស់ពួកគេ ហើយអ្នកទេសចរ ក៏អាចទិញជា វត្ថុអនុស្សាវរីយ៍ផងដែរ ៕ប្រភពៈ LookingToday

Photo by LookingTODAY
Photo by LookingTODAY
Photo by LookingTODAY
Twitter Delicious Facebook Digg Stumbleupon Favorites More

Post a Comment

 
Kerangka Template by creating website » Template modify by panjz online