ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ ខ្លួនក្រោយពីមានបណ្តឹងចោទថា បានបង្ខាំងនាងក្រមុំពិការម្នាក់ទុក ក្នុងសាលាឆាន់ រួចចាប់រំលោភសេពសន្ថវៈ បានសម្រេចដល់ទៅ៤ដង ចន្លោះពីម៉ោងរំលងអធ្រាត្រ រហូតដល់ ម៉ោង៥ទៀបភ្លឺថ្ងៃទី៦ ឧសភា នៅក្នុងវត្ត ស្រុកសង្កែ ក្នុងពិធីបុណ្យបញ្ចុះសីមា ដែលមានភ្លៀងធ្លាក់ខ្លាំង ។
មន្ត្រីមូលដ្ឋានបានប្រាប់ថា ជនសង្ស័យឈ្មោះសួន តក់ អាយុ២៤ឆ្នាំ រស់នៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ជាកម្មករដំឡើងរថភ្លើងក្មេងជិះលេង ពិធីបុណ្យបញ្ចុះសីមានៅវត្តរាំងកេសី ។ មន្ត្រីដដែលថា ជននេះត្រូវបុរសឈ្មោះហេង ចំរើន អាយុ៤៩ឆ្នាំ នៅឃុំរាំងកេសី ប្តឹងចោទប្រកាន់ថា បានបង្ខាំងកូនស្រីគាត់អាយុ២៣ឆ្នាំ ដែលជាជនពិការ ក្នុងសាលាឆាន់ រួចចាប់នាងរំលោភជាច្រើនដង ខណៈភ្លៀងកំពុងធ្លាក់ខ្លាំង និងគ្រាដែលមនុស្សម្នានាំគ្នា ត្រឡប់ទៅផ្ទះអស់ពីក្នុងវត្ត ៕
Khmerload.com
Post a Comment