នេះជារូបភាពរបស់ត្រី Dolphinដែលមានអាយុ៦ខែក្នុងពោះមេរបស់វា។ ត្រីdolphin ពពោះរយៈពេល១២ខែ។ ធ្មេញល្អិតៗបានចាប់ផ្ដើមដុះក្នុងមាត់កូនត្រីdolphinមួយនេះ ហើយកន្ទុយរបស់វាក៏នឹងលូតលាស់បន្តទៀតដែរ។
២. ដំរី៖
ក្នុងរយៈពេលពាក់កណ្ដាលនៃការពពោះរយៈពេល២២ខែរបស់មេដំរី កូនដំរីមួយនេះនឹងក្លាយជាសមាជិកថ្មីរបស់គ្រួសារដំរី។ យើងអាចមើលឃើញតួខ្លួន និងក្រចករបស់វាបានយ៉ាងច្បាស់ ប៉ុន្តែមិនទាន់ដុះភ្លុកនៅឡើយ។
៣. ត្រីឆ្លាម Tiger៖
ត្រីឆ្លាមប្រភេទនេះត្រូវពពោះរយៈពេល ១ឆ្នាំ ៣ខែ និងជាប្រភេទសត្វដែលចិញ្ចឹមកូនដោយទឹកដោះ។ ទោះបីជាកំពុងស្ថិតក្នុងពោះរបស់មេវា តែអ្នកអាចមើលឃើញធ្មេញដ៏មុតស្រួចរបស់កូនត្រីឆ្លាមមួយនេះយ៉ាង ច្បាស់ដែលបញ្ជាក់ថា វានឹងក្លាយជាអ្នកប្រមាញ់ក្នុងសមុទ្រដ៏សាហាវនៅពេលអនាគត។
ដោយសារPenguin Peep ជាប្រភេទសត្វបក្សី ទើបវាមិនមានការពពោះ តែមានការបង្កើតស៊ុត ដូចមាន់ទាដែរ។ តាមរយៈរូបនេះ អ្នកអាចមើលឃើញកូនសត្វ Penguin Peep អណ្ដែតក្នុងទឹកភ្លោះដែលមាននៅក្នុងស៊ុត ដោយមានដុះក្រចកជើង និងចំពុះរបស់វាយ៉ាងច្បាស់ គឺនៅសល់តែប៉ុន្មានថ្ងៃទៀត វានឹងត្រូវញាស់ហើយ។
៥. ឆ្មា Cheetah៖
នេះគឺជារូបភាពរបស់កូនឆ្មាCheetah ក្នុងពោះមេរបស់វាដែលមានអាយុទើបតែ២ខែប៉ុណ្ណោះ។ តាមរយៈរូបនេះអ្នកអាចឃើញចំនុចខ្មៅលើរោមរបស់វាបានច្បាស់។
៦. សត្វពស់៖
សត្វពស់ក៏លូតលាស់ក្នុងស៊ុតដូចបក្សីដែរ។ ទោះបី វាជាសត្វដែលគ្មានជើង ពស់មានភាពប្រហាក់ប្រហែលគ្នានឹងសត្វល្មូន និងកូនបក្សីដូចជាការលូតលាស់ផ្នែកខួរក្បាល និងជួរឆ្អឹងខ្នងរបស់វា។
ប្រភពៈ សប្បាយ
Post a Comment