Blogger Tricks
Browse »Home » » អាវុធហត្ថ​ខេត្ដ​ប៉ៃលិន​ចាប់បាន​ឃាតករ​ដៃដល់ វាយ​សម្លាប់​ឪពុកមា​បង្កើត​ ​

អាវុធហត្ថ​ខេត្ដ​ប៉ៃលិន​ចាប់បាន​ឃាតករ​ដៃដល់ វាយ​សម្លាប់​ឪពុកមា​បង្កើត​ ​

​អាវុធហត្ថ​ខេត្ដ​ប៉ៃលិន​ចាប់​ឃាតករ​ដៃដល់ វាយ​សម្លាប់​ឪពុកមា​បង្កើត បញ្ជូនទៅ​តុលាការ (​រូបៈ​អ៊ុង សា​រុំ​)​ ប៉ៃលិន:  កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដ​ប៉ៃលិន​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ជា​ឃាតករ​ដៃដល់​វាយ​សម្លាប់​ឪពុកមា បង្កើត​ហើយរ​ត់ទៅ​ពួន​ក្នុង​ចម្ការ​ដំឡូង​មី មួយកន្លែង​ស្ថិតនៅ​ភូមិ​តា​គ្រក់ ឃុំ ត្រែង ស្រុក​រតនមណ្ឌល ខេត្ដ​បាត់ដំបង រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ មេសា ឆ្នាំ​២០១៣ ។

​    ​បុរស​នេះ​បាន​វាយ សម្លាប់​ឪពុកមា​បង្កើត​កាលពី​វេលា ម៉ោង​១៨​និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៣ នៅ​ស្ដង់​ទិញ​ពោត និង​ដំឡូង​មី​មួយកន្លែង​ស្ថិត​ក្នុងភូមិ​សួស្ដី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ដ ប៉ៃលិន ហើយ​រត់​គេចខ្លួនបាត់ ។​

    ​ជនសង្ស័យ​បាន​សារភាព​ប្រាប់ អាវុធហត្ថ​ប៉ៃលិន​ថា មូលហេតុ​ដែល បណ្ដាលឱ្យ​រូបគេ​វាយ​ឪពុកមា​បង្កើត នឹង​ពិល​យួរដៃ​ដួល​ផ្ងារ​ក្រោយ​បោក ក្បាល​លើ​ថ្ម​ចាក់សាប​ស្លាប់​នោះ​ដោយ សារ​ខឹង​ជនរងគ្រោះ​យក​កាំបិត​ចុង​ស្រួច មកចាក់​រូបគេ​កំពុង​អង្គុយ​ផឹកស្រា ។​

      ​ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​និង​០០ នាទី ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៣ នៅ ចំណុច​ក្នុង​ចម្ការ​ដំឡូង​មី​មួយកន្លែង ស្ថិតក្នុង​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ដ​បាត់ដំបង ។​

​    ​លោក ស៊ិន តាំ នាយ​កា​រិ​ល័យ ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ដ​ប៉ៃលិន​បានឱ្យដឹងថា បុរស​ជា ឃាតករ​ដៃដល់​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ឡុង វុទ្ធី អាយុ​២៥​ឆ្នាំ មាន ទីលំនៅ​ភូមិ​ប្រា​ង​សំរោង ឃុំ​ច្រនាង ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ ។ បច្ចុប្បន្ន ស្នាក់នៅ​ធ្វើក​ម្មករ​នៅ​ស្ដង់​ទិញ​ពោត និង​ដំឡូង​មី ស្ថិត​ក្នុងភូមិ​សួស្ដី សង្កាត់ អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​ជាមួយ​ជន​រង គ្រោះ ។​

​    ​ឈ្មោះ ឡុង រិទ្ធី ជនសង្ស័យ​បាន សារភាពថា ពិតជា​បាន​វាយ​ជន​រង គ្រោះ​នឹង​ពិល​យួរដៃ​មួយ​ពិល​ដួល​ផ្ងារ ក្រោយ​ប្រាកដ​មែន ដោយសារតែ​រូបគេ (​ជនសង្ស័យ​)​ខឹង​នឹង​ជនរងគ្រោះ​យក​កាំបិត​មករក​ចាក់​រូបគេ​ពុំ​ដឹង ថា​គាត់​ខឹង នឹង​រូបគេ​រឿង​អ្វី ។​

​    ​ជនសង្ស័យ​បាន​បន្ដថា មុនពេល កើតហេតុ​ជនរងគ្រោះ​ឈ្មោះ រស់ ស៊ាន បាន​អង្គុយ​ផឹក​ស្រាស​នៅផ្ទះ​របស់គាត់ មាន​គ្នា​៤​នាក់ ។ ពេល​ផឹកស្រា​អស់​មួយ លីត្រ​ហើយ រស់ ស៊ាន (​ជនរងគ្រោះ​)​បាន​ដើរ​ចូលមកក្នុង​សៃ​ឡូ (​ស្ដង់​ទិញ ពោត​នឹង​ដំឡូង​)​ជួបគ្នា​និង​រូបគេ​(​ជន សង្ស័យ​) ។ ពេលនោះ​គាត់​បាន​សួរ​រូប គេ (​ជនសង្ស័យ​)​ថា​មេ​នៅ​ឬ​អត់​?​ឡុង រិទ្ធី​(​ជនសង្ស័យ​)​បាន​ឆ្លើយថា មិន​នៅទេ ហើយ​រូបគេ (​ជនសង្ស័យ​)​បាន​ហុច​ស្រា​បៀរ​លី​អូ​មួយ​កំប៉ុង ឱ្យទៅ​ជន​រង គ្រោះ​ផឹក ។

​     ​ពេលនោះ រស់ ស៊ាន បាន លើក​ស្រា​បៀរ​ផឹក​អស់​មួយ​កំប៉ុង​ហើយ ទាញ​កាំបិត​ចុង​ស្រួច​ចេញពី​ចង្កេះ​ហើយ ស្រែក​ខ្លាំងៗ​ថា អញចង់​ចាក់​ក្មួយ​ឯង មួយ​កាំបិត ។ ពេល​និយាយ​ហើយ​គាត់ ដើរ​ក្រឡឹង​ជុំវិញ​រួប​គេ​(​ជនសង្ស័យ​) ឃើញ ដូច្នេះ​អ្នក​ដែល​អង្គុយ​ផឹក​ជាមួយ គ្នា​គឺ​ឈ្មោះ ស៊ុន គឹម​លន ឈ្មោះ ឡាយ​- វុទ្ធី និង​ឈ្មោះ នុម នី​ម បាន​ងើប​ដើរ ចេញពី​កន្លែង​ផឹក​ប្រហែលជា​២​ទៅ​៣ ម៉ែត្រ​រូបគេ​(​ជនសង្ស័យ​)​បាន​យក​ពិល​កាន់​ជាប់​នឹង​ដៃ វាយ​ទៅលើ​ជន​រង គ្រោះ​ចំ​កញ្ចប់មាត់​ដួល​ផ្ងារ​ក្រោយ សន្លប់​បាត់​តែម្ដង ។

​    ​ដោយ​ឃើញ​ជន រងគ្រោះ​ដេក​សន្លប់ និង​មាន​ឈាម​ហូរ ផង​ឈ្មោះ ស៊ុន គឹម លន​បាន​ប្រើ​ឈ្មោះ វុទ្ធី ទៅ​ហៅ​ប្រពន្ធ​ជនរងគ្រោះ​ឱ្យមក មើល ។ ពេល​ប្រពន្ធ​កូន​ជនរងគ្រោះ​មក ដល់​ឃើញ​ប្ដី​ដេក​សន្លប់​មិនដឹង​ខ្លួន​ស្រែក ហៅ​ឱ្យគេ​ជួយ​លើកដាក់​ម៉ូតូ​យកមក មន្ទីរពេទ្យ ។ ពេលមកដល់​ក្រុមគ្រូពេទ្យ បាន​ប្រាប់ថា​ជនរងគ្រោះ​បាន​ស្លាប់បាត់ ទៅហើយ​។​

​    ​ជនសង្ស័យ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដ​ប៉ៃលិន​កសាង​សំណុំ រឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ប៉ៃលិន កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៣​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

ប្រភពៈ រស្មីកម្ពុជា
Twitter Delicious Facebook Digg Stumbleupon Favorites More

Post a Comment

 
Kerangka Template by creating website » Template modify by panjz online