ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០ នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវចោមចៅ ហៅផ្លូវវ៉េងស្រេង ទល់មុខភោជនីយដ្ឋានតារាថ្នល់កោង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាប៊ីនភ្លើងនោះ បានទុស្សេបែកផ្កាភ្លើងតិចៗល្មមទេ ហើយពេលឃើញបែបនេះ ពួកគាត់បាននាំគ្នាចេញទៅដោយយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ ប៉ុន្តែភ្លើងមិនរលត់នោះទេ ហើយមិនយូរប៉ុន្មាន ក៏មានអណ្ដាតភ្លើងឆាបឆេះកាន់តែខ្លាំងយ៉ាងសន្ធោសន្ធៅតែម្ដង។ ខណៈនោះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការកកស្ទះចរាចរណ៍ អស់រយៈពេល ១ម៉ោង រហូតដល់អាជ្ញាធរ និងសមត្ថកិច្ចនាំយករថយន្តពន្លត់អគ្គីភ័យមួយគ្រឿង ដែលប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យ ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ទើបភ្លើងរលត់ទាំងស្រុង។
ក្រោយពេលកើតហេតុ ខ្សែកាបភ្លើងជាច្រើនសរសៃ បានដាច់ធ្លាក់រាយប៉ាយមកលើដី និងមានចរន្តភ្លើងមិនអាចចូលទៅជិតបានឡើយ ចំណែកឯយានយន្តគ្រប់ប្រភេទ ដែលកំពុងធ្វើដំណើរឆ្លងកាត់ទីនោះ បានឈប់ត្រៀបត្រា មិនហ៊ានបន្តដំណើរទៅមុខនោះឡើយ ព្រោះខ្លាចឆក់មានគ្រោះថ្នាក់ ។ បន្តិចក្រោយមក ទើបចរាចរណ៍តាមផ្លូវនោះ ដំណើរការជាធម្មតាឡើងវិញ ៕
ប្រភពៈ អង្គរធំមេឌែ

Post a Comment